(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រឡងជ្រើសរើសសិស្ស ចូលរៀនថ្នាក់បណ្ដុះបណ្ដាល គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេស ចំនួន១០០នាក់ ដើម្បីចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជំនាន់ទី២៦ សិក្សារយៈពេល២ឆ្នាំ។

ចាប់ផ្ដើមប្រឡង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ តទៅនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្ថិតនៅទីតាំងផ្លូវលេខ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងឈប់ទទួលពាក្យនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៥៖០០នាទី៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជននិងកីឡាទាំងស្រុង៖