(ភ្នំពេញ)៖ យុវជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំ លោភក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេចជាច្រើនលើក ព្រមទាំងគំរាមសម្លាប់ចោលបើសិនហ៊ានទម្លាយរឿងនេះចេញក្រៅ តែជាលទ្ធផល ត្រូវក្រុមគ្រួសារជនរងគ្រោះប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗដើម្បីសួរនាំ។

ការឃាត់ខ្លួនជនត្រូវសង្ស័យខាងលើនេះបានធ្វើឡើងនៅ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះថន ធារ៉ា ហៅ(ធា) អាយុ១៨ឆ្នាំ មានមុខ របរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅ ក្បែរចំណុចកើតហេតុ ខាងលើ ។ រីឯជនរង​គ្រោះឈ្មោះ ប ស.ជ.ត អាយុ១២ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅ​ជាមួយម្ដាយមីងនៅចំណុចកើតហេតុខាងលើ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា  តាមការ រៀបរាប់ឲ្យដឹងពីជនរងគ្រោះ​និងចម្លើយសារភាពរបស់ជនសង្ស័យ មុនពេលកើតហេតុ តាំងពីអំឡុងខែ មិថុនា ឆ្នាំ២០១៦ ជនសង្ស័យ​បានបបួល​​ជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿងនិងភ្ជាប់អ៉ិនណេត ដើម្បីចុ​ច​មើលកំសាន្ដរួចជនសង្ស័យបានបន្តសកម្មភាព​ល្បួងរំលោភជនរងគ្រោះទាល់តែបានសម្រេចជាច្រើនដង ខណៈនោះជនសង្ស័យខ្លាច​បែកធ្លាយរឿងទើប​ប្រើកូនកាំបិត​ដើម្បីគំរាម​សម្លាប់ជនរងគ្រោះ​បើសិនហ៊ាន​យករឿងនេះ​ប្រាប់ទៅប្រាប់​ម្ដាយមីង។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់បន្តទៀតថា ក្រោយជនសង្ស័យរំលោភជាច្រើនដង ទើបបណ្ដាលឲ្យជន រងគ្រោះមានអាការៈស្លេកស្លាំង​ហើយម្ដាយមីងរបស់ក្មេងស្រី​រងគ្រោះមានការ​សង្ស័យក៏សួរនាំស្រាប់​តែបែកធ្លាយរឿងជនសង្ស័យ​ខាងលើ បានប្រើកាំបិតគំរាម​សម្លាប់និងរំលោភបានសម្រេចជាច្រើនដងមកហើយ តាំងពីអំឡុងខែមិថុនារហូតមកដល់យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ។

សូមបញ្ជាក់ថា ជនល្មោភកាម ត្រូវបានបន្តឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនិតិវិធី ៕