(ថៃ)៖ ប៉ូលិសថៃ បានអះអាងនៅមុននេះបន្តិចថា ករណីបំផ្ទុះគ្រាប់បែក​រហូតដល់ចំនួន៨គ្រាប់ នៅន្លែងផ្សេងគ្នានោះ មិនជាប់ពាក់​ព័ន្ធ​នឹងអំពើភេរវកម្ម ឬក្រុមឧទ្ទាម ISIS នោះទេ ដោយគ្រាន់តែជា​​​អំពើបំផ្លិចបំផ្លាញ​របស់​ក្រុម​ជនអាណាមិកក្នុង​តម្លៃ​ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ផ្សាយនៅថ្ងៃទី១២ ខែ​សីហា។

តាំងពីយប់រហូតដល់ ព្រឹកថ្ងៃសុក្រនេះ មានករណីបំផ្ទុះគ្រាប់បែក​ចំនួន ៨កន្លែងផ្សេងគ្នានៅភាគកណ្ដាល និងខាងត្បូងនៃប្រទេសថៃ ដោយពីរ​គ្រាប់បានផ្ទុះឡើងនៅ​តំបន់ Resort ក្នុងទីក្រុង Hua Hin បណ្ដាល​ឲ្យមនុស្សម្នាក់ស្លាប់, ពីរគ្រាប់ទៀតផ្ទុះនៅ​មុខស្ថានីយ​ប៉ូលិសក្នុងតំបន់ Surat Thani បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ពីរគ្រាប់ផ្សេងទៀត​ផ្ទុះនៅ​ខេត្ត Phuket ចំនួនអ្នកស្លាប់ និង​របួសមិនច្បាស់ និងពីរគ្រាប់ចុងក្រោយផ្ទុះនៅ​តំបន់ Trang បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង​មួយគ្រាប់ទៀត ត្រូវបាន​អាជ្ញាធររកឃើញ ព្រមទាំងបានដោះដោយសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងឲ្យដឹងថា «ការបំផ្ទុះគ្រាប់បែកនេះ គឺធ្វើឡើងដើម្បីបង្កភាព​ចលាចល និង​ភាពយល់ច្រឡំ ប៉ុន្តែវាមិនបានធ្វើឲ្យមនុស្សស្លន់ស្លោនោះទេ»៕