(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងមួយ បញ្ចាក់ថា ព្យុះទី៥ ឈ្មោះ OMAIS បាននឹងកំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងបង្កើតឥទ្ធិពលទៅជាខ្យល់កំបុតត្បូង ហើយធ្វើដំណើរក្នុងមហាសមុទ្រ ឆ្ពោះទៅខាងជើងឈៀងខាងកើត ដែលឥទ្ធិពលនេះមិនបង្កផលប៉ះពាល់ ដល់កម្ពុជាយើងនោះទេ។

ការបញ្ជាក់របស់ក្រសួងធនធានទឹក យ៉ាងដូច្នេះដើម្បីផ្តល់ជាព័ត៌មាន ជូនបងប្អូនប្រជាពលរដ្ឋ កុំឲ្យមានការព្រួយបារម្ភ និងជ្រាបជាព័ត៌មាន៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកទាំងស្រុង៖