(ភ្នំពេញ)៖ ​នៅវេលាម៉ោង៦៖០០នាទីល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែ​កក្កដានេះ នៅ​សណ្ឋាគា​រសុខា​ភ្នំពេញ នឹងមានពិធីប្រកាសប្រគល់ពានរង្វាន់ដល់សហគ្រិន​ឆ្នើម​៤រូប ក្នុងចំណោម ទាំង១២រូប ដែលត្រូវជ្រើសរើស​តាមរយៈ៖

១. ការបំពេញបែបបទតាមលក្ខខណ្ឌ ដែលបានកំណត់
២. ការធ្វើបទបង្ហាញដោយផ្ទាល់ ជាមួយនឹងគណៈកម្មការរវាយតម្លៃឯករាជ្យ
៣. ការ​ប្រកួត​ប្រជែង​ស្វែង​រក​អ្នក​គាំទ្រ ​របស់​សហគ្រិន​ឆ្នើម​ទាំង​១២​រូប តាម​រយៈការ​ Like និង​ Share រូប​របស់​ខ្លួន ក្នុង​ទំព័រ Facebook របស់​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ឆ្នាំ២០១៦ បាន​បញ្ចប់​រួចហើយ។

Fresh News TV នឹងផ្សាយបន្តផ្ទាល់កម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិននៅល្ងាចថ្ងៃនេះ ។

វគ្គ​ផ្តាច់​​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ សហគ្រិន​ឆ្នើម​វ័យ​ក្មេង ​នឹង​ជម្រុះ​យក​តែម្ចាស់​ជយ​លាភីតែ​៤​នាក់​ប៉ុណ្ណោះ គឺ​ពាន​រង្វាន់សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម សហគ្រិន​ឆ្នើម​ស្ត្រី និង​សហ​គ្រិន​វៃឆ្លាត​ផ្នែក​បច្ចេក​វិទ្យា។

សម្រាប់ព័ត៌មានបន្ថែម​ទូរស័ព្ទ៖ 069 74 0000 / 086 84 00000, (ទីតាំង Grand Ballroom 1, Sokha Hotel)៕