(ភ្នំពេញ)៖​ តូបលក់បន្លែ ស្ថិតនៅក្រោយផ្សារសុវណ្ណា​ ជិត១០តូប ត្រូវបានអគ្គិភ័យឆាបឆេះ​ ទាំងកណ្តាលអាធ្រាត្រនាម៉ោង១២៖៤០យប់ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតនៅក្នុង​ សង្កាតទំនប់ទឹក​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​។

ប្រជាពលរដ្ឋដែលរស់នៅជិតផ្សារបានប្រាប់ថា​ ការឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង​ ចំណែកសម្ភារដែលរងការខូចខាតនោះ​ គឺឆេះតែគ្រែសម្រាប់តែដាក់លក់​ បន្លែ​ សាច់តែប៉ុណ្ណោះ​។

បន្ទាប់ពីឆេះបានបន្តិច គេបានឃើញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន៤គ្រឿងចេញ​ ជួយបាញ់ពន្លត់ត្រឹមតែអស់៣គ្រឿង​ អាចគ្រប់គ្រងសភាពការណ៍បាន​ គឺមិនបណ្តាលឲ្យឆេះរាលដាល់តទៅទៀតទេ៕