(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ ក្រុងភ្នំពេញ បានឲ្យដឹងសារព័ត៌មាន FRESH NEWS ថា សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធិផលបេតុង ច្រាំងទន្លេ សួន​ច្បារ បណ្តាញលូ ផ្លូវ ភ្លើងបំភ្លឺ និងរូបសំណាកព្រះនាងប្រាជ្ញាបារមី នៅជ្រោយចង្វារ ត្រើយខាងកើត ស្ថិតក្នុងខណ្ឌជ្រោយចង្វារ នៅថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៥ខាងមុខ​នេះ។

ក្រៅពីសមិទ្ធិផលខាងលើ ក៏មានដាក់តាំង​រូបយុថ្កាធំ បង់អង្គុយសាធារណៈ ឧបករណ៍ហាត់ប្រាណ​មនុស្សចាស់ សម្រាប់​ជូនប្រជាពលរដ្ឋ​លំហែកំសាន្តផងដែរ៕ សូមមើលរូបភាព-->