(ភ្នំពេញ)៖ លទ្ធផល​នៃការដោះស្រាយ​បញ្ហា​សេសសល់ របស់ប្រជាពលរដ្ឋបុរីកីឡា នឹងត្រូវប្រកាសដោយ អាជ្ញាធរសាលារាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៥​ នេះបើតាម​សេចក្តីជូនដំណឹង​ របស់​សាលារាជធានី ដែល FRESH NEWS ទទួលបាននៅថ្ងៃទី១៧ ខែមីនានេះ។​

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរ អង្គការសង្គមស៊ីវិល តំណាងប្រជាពលរដ្ឋ និង ក្រុមហ៊ុន ផានអ៉ីម៉ិច បានពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដើម្បីវាយតម្លៃលើលក្ខណៈសម្បត្តិ របស់គ្រួសាររងគ្រោះ​ដោយបញ្ជាដីធ្លីនីមួយៗ៕ ព័ត៌មាន​លម្អិត សូមអាន​សេចក្តីជូនដំណឹង-->