(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥នេះ ការតបណ្តាញអគ្គិសនី ក្នុងតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ ជូនដល់បន្ទប់ជួលរបស់កម្មករ នៅរាជធានីភ្នំពេញ បានកើនដល់ ៣២២៧៧បន្ទប់ហើយ ។ កម្មករ-កម្មការិនី ដែលជួលបន្ទប់ស្នាក់នៅទាំងនេះ នឹងទទួលបានការគិតតម្លៃអគ្គិសនី ៦១០រៀល ក្នុងមួយគីឡូ​វ៉ាត់ នៅពេលដែលពួកគេប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ក្នុងមួយខែ ។

សូមជំរាបថា ការចុះតបណ្តាញអគ្គិសនី​តម្លៃទាបជូនដល់កម្មករ បានធ្វើឡើងចាប់តាំងពីដើមខែ​មករាមកម្ល៉េះ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ ជាពិសេសទប់ស្កាត់ការឆ្លៀតឱកាស កេង​ចំណេញ​លក់​អគ្គិសនីពីម្ចាស់ផ្ទះជួល៕