(ភ្នំពេញ)៖ ក្រុមយុវជនគាំទ្របក្សសង្គ្រោះជាតិរបស់កញ្ញា ធី សុវណ្ណថា រួមនឹងក្រុមនិស្សិតរបស់លោក ស្រី ចំរើន បូករួមនិងសមាគម សហជីពទាំង១២ស្ថាប័ន ប្រកាសគាំទ្រចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

នៅក្នុងញត្តិគាំទ្របានបញ្ជាក់ថា «យើងខ្ញុំជាប្រធានអង្គការ សមាគម សហជីព និងបណ្តាញយុវជន១២ស្ថាប័ន សូមចូលរួមគាំទ្រចំពោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើលោក កឹម សុខា។ យើងខុំស្នើសុំថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិទាំងអស់ មេត្តាស្វែងយល់ពីច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា»