(បាងកក)៖ រដ្ឋាភិបាលថៃ ប្រហែលជាអាចទិញ​យន្តហោះចម្បាំងចំនួន ៤គ្រឿងបន្ថែមទៀត ពីប្រទេសស៊ុយអ៊ែត ដែល​ជា​ប្រភេទយន្តហោះចម្បាំងតែមួយ ដែលទិញបានបញ្ជាទិញកន្លងមក​ចំនួន ១២គ្រឿងរួចមកហើយ នេះ​បើយោងតាម​ការ​ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា។

ឧបនាយករដ្ឋមន្រ្តី លោក Prajin Juntong និងជាអតីតមេបញ្ជាការកងទ័រអាកាសថៃ បានថ្លែងឲ្យដឹងថា លោក​បាន​មើលឃើញថា យន្តហោះចម្បាំង Saab JAS 39 Gripen របស់ក្រុមហ៊ុន Saab Group ផលិតឡើងក្នុង​បច្ចេកវិទ្យា​ទំនើប ដូច្នេះហើយទើបលោកសម្រេចចិត្តស្នើសុំរដ្ឋាភិបាលថៃ ទិញបន្ថែម ៤គ្រឿងទៀត។

យន្តហោះចម្បាំង Saab JAS 39 Gripe ទាំង ១២គ្រឿង ដែលថៃបានទិញមកពីស៊ុយអ៊ែដកន្លងមកនោះ ត្រូវបាន​ដាក់​ពង្រាយនៅខេត្ត Surat Thani។ យន្តហោះប្រទេសនេះផងដែរ ត្រូវបានផលិតឡើងនៅឆ្នាំ២០០៨ ដើម្បីជំនួសយន្តហោះចម្បាំង F-5 Tiger របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំង Saab JAS 39 Grip មិនត្រូវបានក្រុមហ៊ុនបញ្ជាក់ពីតម្លៃឡើយ ប៉ុន្តែបើតាម​ការ​ប៉ាន់ប្រមាណ ប្រហែលជាមានតម្លៃ ៦៩លានដុល្លារអាមេរិក ក្នុងមួយគ្រឿង៕