(ភ្នំពេញ)៖ សមេ្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន និងកំពុងជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល វៀតណាម នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនេះដែរ​ ត្រូវបានមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំទាំង២នាក់ ចុះហត្ថលេខាលើឯកសារបំពេញបន្ថែម លើផែនការសហប្រតិបត្តិការឆ្នាំ២០១៦។ ដោយឡែកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម នឹងជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជាផងដែរ៕