(ព្រះសីហនុ)៖ មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងជិត៣រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ មានរថយន្តកុងទីន័រក្រឡាប់ជាច្រើនគ្រឿង នៅតំបន់ពេជ្រនិល ក្រោយពេលភ្លៀងលាយខ្យល់ បានធ្លាក់មួយមេធំនៅតំបន់នោះ ដែលធ្វើឲ្យផ្លូវរអិល។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់មួយនេះមិនទាន់ដឹងថា មានអ្នករងគ្រោះនិងរថយន្តប៉ុន្មានគ្រឿងដែលរអិល ធ្លាក់ចេញពីផ្លូវនោះឡើយ ខណៈកម្លាំងសមត្ថកិច្ច កំពុងចេញទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។

នេះបើតាមការអះអាងរបស់លោក សាយ ប៊ុនថន អធិការនគរបាល ស្រុកភ្នំស្រួច ថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច៕ សូមរង់ចាំព័ត៌មានបន្ថែមនាពេលបន្តិចទៀត៖