(ភ្នំពេញ)៖ នាយកខុទ្ទកាល័យនាយករដ្ឋមន្រ្ដី លោក ហូ សិទ្ធី បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃនេះ ដោយធ្វើការលើការកែតម្រូវការហៅមុខងាររបស់ សម្ដេចតេជោនាយករដ្ឋមន្រី្ដ តាមលិខិតបទដ្ឋាននានា ដែលកន្លងទៅមានការសរសេរ និងការហៅខុស។

សេចក្តីជូនដំណឹងរបស់ នាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដែល Fresh News ទើបទទួលបាន នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានប្រកាសពីការតម្រូវពីការហៅ ​«សម្ដេចនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា» មកជា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​​​ សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា» ឬ​​ «សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា» វិញទើបជាការត្រឹមត្រូវ។

តាមសេចក្តីជូនដំណឹងនេះ ខុទ្ទកាល័យសង្ឃឹមថា នឹងទទួលបាននូវការសហការប្រកបដោយប្រសិទ្ធិភាព សំណាក់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងអាជ្ញាធរខេត្ត-ក្រុង ចំពោះការកែសម្រួលទាំងនេះ។ សូមអាននូវសេចក្តីជូនដំណឹងលម្អិត នៅខាងក្រោមនេះ៖