(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា ដែលត្រូវបានគេដឹងថា ជួយសង្គ្រោះកុមារក្រីក្រ នៅកម្ពុជាជាច្រើននាក់ ជារៀងរាល់ឆ្នាំនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាទីប្រឹក្សារបស់ក្រសួងសុខាភិបាល ដែលមានឋានៈស្មើរដ្ឋលេខាធិការ។

មន្ត្រីក្រសួងសុខាភិបាលមួយរូបបានបញ្ជាក់ប្រាប់ Fresh News ថាការប្រកាសតែងតាំងនេះ ធ្វើឡើងតាមសំណើរដ្ឋមន្ត្រីក្រសួង សុខាភិបាល ហើយពិធីប្រកាសតែងតាំងត្រូវ រៀបចំឡើងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង នៅមន្ទីរគុន្ធបុប្ផា៤ រាជធានីភ្នំពេញ៕