(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងដៀមដាមឲ្យលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា ធ្វើជាមេបក្សប្រឆាំងស្ទើរមួយជីវិតទៅហើយ នៅតែប្រឆាំងមិនទាន់មានការផ្លាស់ប្តូរនោះទេ។

ការថ្លែងដៀមដាមរបស់សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ចេញចំឈ្មោះមេបក្សប្រឆាំងរូបណានោះទេ តែសារនេះគេអាចដឹងបានថា សម្តេចនាយករដ្ឋមន្រ្តី សំដៅដល់លោក សម រង្ស៊ី ដែលតែងតែរិះគន់មិនសំចៃមាត់​ ទៅលើរាជរដ្ឋាភិបាល។ សារដៀមដាមនេះ បានធ្វើឡើងភ្ជាប់ទៅនឹងការឆ្លើយតបចំពោះការរិះគន់ របស់បក្សប្រឆាំង ដែលថាការផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្រ្តី មានមុខដដែលៗ។

ក្នុងកម្មវិធីដាក់ឲ្យអនុវត្ត «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» លើកទី៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អាឯងធ្វើបក្សប្រឆាំងធ្វើមួយជីវិតហើយ នៅតែប្រឆាំង រួចហើយឈ្នះហ្នឹង ឈ្នះតាំងពីសតវត្សរ៍ទី២០ រហូតដល់ដើមសតវត្សរ៍ទី២១ វានៅតែមិនឈ្នះ ហើយដើរស្រែកថា ឈ្នះតែរហូតហើយ»

ឆ្លើយតបការរិះគន់របស់បក្សប្រឆាំងពីការគ្រប់គ្រងអំណាច របស់សម្តេច មានរយៈពេលយូរឆ្នាំនោះ សម្តេចតេជោ ហ៊ុន សែន ដែលបានឡើងធ្វើជានាយករដ្ឋមន្រ្តី តាំងពីឆ្នាំ១៩៨៥ បានប្រកាសថា សម្តេចនឹងធ្វើជានាយករដ្ឋមន្រ្តី ជារៀងរហូតដរាបណាប្រជាពលរដ្ឋ នៅតែបន្តបោះឆ្នោតគាំទ្រសម្តេច ពោលធ្វើរហូតទាល់តែខ្ចិល៕

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីមុខចាស់ដដែល តែចរិតការងារថ្មី ទើបខ្...

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីមុខចាស់ដដែល តែចរិតការងារថ្មី ទើបខ្លាំង, មុខថ្មីមិនប្រាកដថា វាផ្លាស់ប្តូរនោះទេ(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗ ចំពោះអ្នកដែលបានរិះគន់ទៅលើការរុះរើគណៈរដ្ឋមន្រ្តី ដោយសម្តេចបានលើកឡើងថា ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះនោះទេ តែសំខាន់ចរិតការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។http://www.freshnewsasia.com/index.php/en/20444-2016-03-21-03-08-18.html

Posted by Fresh News on Sunday, March 20, 2016