(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និង​ដឹកជញ្ជូនចេញផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ បានបញ្ជាក់ថា ក្នុងមួយរយៈពេលកន្លងមកនេះ មានជនខិលខូចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យបែបអនាធិបតេយ្យ​ក្រោម​រូបភាពត្រួតពិនិត្យការ ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមដងផ្លូវមួយចំនួន ដោយនៅពេលយប់ មានដាក់ភ្លើងសញ្ញាបំភ្លឺ ឬសញ្ញាសម្គាល់ ឲ្យរថយន្តដឹកជញ្ជូនឈប់​ដើម្បីត្រួតពិនិត្យ និងបង្ខំឲ្យបង់ប្រាក់ ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការងារអាជីវកម្មរបស់ប្រតិបត្តិករដឹកជញ្ជូនផងដែរ។

ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ក្រសួងសាធារណការ បានអំពាវនាវដល់ក្រុមជនទាំងនោះត្រូវបញ្ឈប់ជាបន្ទាន់។ ក្រសួងសាធារណការ ស្នើសុំកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកលុបបំបាត់ប៉ុស្តិ៍អនាធិបតេយ្យនេះផងដែរ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការទាំងស្រុង-->

www.freshnewsasia.com