(ពោធិ៍សាត់)៖ កម្លាំងនគរបាលរបស់នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ជំនាញខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ត នៅរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបផ្ទះបនមួយកន្លែង ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ក្រោយពីបានលួចបើក បម្រើសេវាផ្លូវភេទ ជាយូរណាស់មកហើយនោះ។

លោកឧត្តមសេនីយ៍ លី ឡាយ អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលកំពុងដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងបនមួយកន្លែងនេះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនស្រ្តីម្ចាស់ ទីតាំងម្នាក់មានឈ្មោះ គឹម ដានី ហៅ ប៉ អាយុ៤៥ឆ្នាំ និងបានជួយរំដោះនារី បម្រើសេវាផ្លូវភេទចំនួន៦នាក់។

លោកឧត្តមសេនីយ៌ លី ឡាយ បានបញ្ជាក់ថា សម្រាប់ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី៕

កម្លាំងនគរបាលចុះបង្ក្រាបទីតាំងរកស៊ីបម្រើសេវាផ្លូវភេទ ឃាត់ខ្លួនមេបនម្នាក់ ជួយនារីរងគ្រោះ៦នាក់ នៅខេត្តពោធិ៍សាត់

Posted by Fresh News Photo on Tuesday, March 15, 2016