(​មូ​ស្គូ​)៖ ក្រោយពី​បាន​ពិភាក្ស​គ្នា​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា ឆ្នាំ ២០១៦​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានន​បញ្ជា​ឲ្យ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​ជាបន្ទាន់ ដើម្បី​សម្រួល​ឲ្យមាន​ដំណើរការ​ស្វែងរកស​ន្តិ​ភាពដ៏​ពិតប្រាកដ​មួយ​។ នេះ​បើ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​មុខ​នេះ​បន្តិច​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu បាន​បញ្ជា​ឲ្យមាន​ការដក​ជាដំបូង ដោយ​ត្រូវ​ឲ្យ​កងកម្លាំង​ទ័ព​អាកាស ទ្រង់ទ្រាយ​ធំ​ត្រឡប់​មក​កាន់​រុស្ស៊ី​វិញ​។ ការដក​ទ័ព​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​ជា​ការដាក់​សម្ពាធ​មួយ​បន្ថែម​ទៀត ទៅ​លើ​រដ្ឋាភិបាល​របស់​លោក បា​ហ្សា អាល់​អា​ហ្សា​ដ ឲ្យមក​ចូលរួម​ចរចា​ស្វែងរ​កសន្តិភាព ជាមួយ​ក្រុម​ប្រឆាំង​ដែល​ពាក់ព័ន្ធ តប​តាម​ដំណោះស្រាយ​របស់​អន្តរជាតិ​៕​