(ភ្នំពេញ)៖ លោក ជួន វ៉ាន់ឌន តំណាង​ក្រុមហ៊ុន AZ ដែល​វិនិយោគ​លើផ្លូវ​ជាតិ​លេខ៤ បានថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥​ថា នៅក្នុង​ឆ្នាំ២០១៥នេះ​ ក្រុមហ៊ុន AZ មាន​គម្រោង​ដំឡើង​ស្លាកសញ្ញា​ចរាចរណ៍ថ្មី​ចំនួន ៥០០ស្លាក​បន្ថែម​ទៀត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ពីភ្នំពេញ ទៅខេត្ត​ព្រះសីហនុ ដើម្បីជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាមដង​ផ្លូវ​ជាតិ​សេដ្ឋកិច្ច​មួយ​នេះ។ តំណាង​ក្រុម​ហ៊ុន​ដដែល​បន្ត​ថា តាំង​ពីដើម​ឆ្នាំ​រហូត​មក​ដល់ពេល​នេះ ក្រុមការងារ បានបំពាក់នូវ​ស្លាក​សញ្ញា​ចរាចរណ៍ថ្មី បាន​ប្រមាណ១៤០ស្លាកហើយ ស្លាកសញ្ញា​ទាំងនោះភាគច្រើន គឺផ្ដោតលើការ​កំណត់​ល្បឿន​ដោយ​សារ​គ្រោះថ្នាក់​​ចរាចរណ៍​ភាគច្រើនបង្កឡើង ដោយ​ការ​បើកបរ​ហួស​ល្បឿនកំណត់៕