(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៤៖១៥នាទី រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ភ្លើងនៅបន្តឆាបឆេះរោងចក្រផលិតប្រអប់បាយ «CCKT» នៅក្នុងបូរីសែនមនោរម្យ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ នៅមិនទាន់រលត់នៅឡើយ ដោយមានអណ្តាតភ្លើង និងផ្សែងហុយឡើងងងឹមេឃ។ នៅពេលនេះ រថយន្តពន្លត់អគ្គិភ័យគ្រប់ទិសទីរបស់សមត្ថកិច្ច និងរបស់អង្គភាព៧១១ ព្រមទាំងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យដ៏ខ្លាំងនេះ។ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕