(ភ្នំពេញ)៖ យុទ្ធនាការចុះភ្ជាប់ចរន្តតម្លៃ ៦១០រៀល ជូនកម្មករជួលផ្ទះដែលស្ថិតក្រោម​ ការចែកចាយផ្ទាល់របស់អគ្គិសនីកម្ពុជា (EDC) នៅរាជធានីភ្នំពេញ សម្រេចលទ្ធផលបានចំនួន ១៣,១៦៨បន្ទប់ហើយ គិតត្រឹមយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះបើ​យោង​តាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

សូមជំរាបថា អគ្តិសនីកម្ពុជាបានប្តូរយុទ្ធសាស្រ្តថ្មី ដែលជាអត្រាអនុ​គ្រោះជូនដល់កម្មករ អ្នកប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និង បន្តយ៉ាងសស្រាក់សស្រាំ រហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ទាំងស្រុង ក្រោមកិច្ចសហប្រតិបត្តិ​ការ របស់ម្ចាស់ផ្ទះជួល បន្ទប់ជួល និងអាជ្ញាធរមូលដ្ឋាន៕