(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានប្រកាសផលិតផលថ្មីបំផុតទៅក្នុងគ្រួសារ Galaxy គឺ Samsung Galaxy S7 និង Galaxy S7 edge។ ទូរស័ព្ទ Samsung Galaxy S7 និង Galaxy S7 edge ជាទូរស័ព្ទដែលនាំមុខគេ ដោយសារតែមានរូបរាងដ៏ប្រណីត កាមេរ៉ាកាន់តែទំនើបដែលអាចថតបាននៅក្នុងទីងងឹត មានកម្មវិធីល្អៗជាច្រើន ហើយអាច ប្រើប្រាស់បានច្រើនជាមួយផលិតផលផ្សេងៗទៀតរបស់ Samsung។

កាមេរ៉ារបស់ Samsung Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់ ទោះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។ ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel មាន Lens ធំជាងមុន មាន aperture និងភិចសែលកាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹត បានច្បាស់ហើយលឿនជាងមុន ។

ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5.1 អ៉ីញ ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ 5.5 អ៉ីញ។ ទូរស័ព្ទទាំងពីរនេះត្រូវបានផលិតចេញពីកញ្ចក់ 3D និងលោហធាតុដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមានគែមកោងសងខាង ងាយស្រួលកាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែលមិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។

ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹក ដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ shortcut ដែលលោកអ្នកអាចប្រើអ៉ីម៉ែល ថត selfie ថត panorama និងប្រើកម្មវីធីផ្សេងៗបានយ៉ាងសាមញ្ញភ្លាមៗ។

Samsung Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើស៊ីមតែមួយ។

Samsung ក៏បានអភិវឌ្ឍគ្រប់ផ្នែកទាំងអស់មិនថា hardware និង software ដើម្បីឲ្យអ្នកប្រើប្រាស់ លេងហ្គេមបានយូរជាងមុនដោយសារតែថ្មកាន់បានយូរ ហើយទូរស័ព្ទមិនឡើងកំដៅលឿនដូចទូរស័ព្ទផ្សេងទៀត។ ជាមួយនឹងបច្ចេកវិទ្យាថ្មី Game Launcher អ្នកប្រើប្រាស់អាចថតការលេងហ្គេមលើទូរស័ព្ទ ពេលកំពុងលេងហើយចែករំលែកទៅមិត្តភ័ក្តិ ឬក៏អ្នកលេងដ៏ទៃទៀត។ ដោយមានការសហការគ្នារវាង Samsung និង Vulkan API អ្នកប្រើទូរស័ព្ទនេះអាចលេងហ្គេមដែលមានក្រាហ្វិចធំហើយមិនស៊ីថ្មខ្លាំង ។

ទូរស័ព្ទ Galaxy S7 និង Galaxy S7 edge នឹងមានក្នុងទីផ្សារប្រទេសកម្ពុជា នាពាក់កណ្តាលខែមីនា ឆ្នាំ២០១៦ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ ⁣ https://news.samsung.com/global/samsung-unveils-next-generation-smartphones-at-the-core-of-its-connected-galaxy-experience