(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅម៉ោងប្រមាណ១៖៣០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ សង្ស័យមានករណីឃាតកម្មសម្លាប់មនុស្សនៅផ្ទះសំណាក់ផ្កាយ៩​ ក្នុងបន្ទប់​លេខ៥០៣, ផ្លូវលេខ៨១ ក្នុងភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​​​ដែលស្លាប់​ឈ្មោះ ​ង៉ែត អាយុ​២១​ឆ្នាំ​ ជាបុគ្គ​លិក​ផ្ទះសំណាក់​«សូរិយា​ផ្កាយ៩»​ខាងលើ​ ។

បច្ចុប្បន្នសមត្ថ​កិច្ច​​ជំនាញ​កំពុង​ធ្វើ​កោសល្យ​វិច័យ​ លើ​សាកសពជនរងគ្រោះ​ ដោយជំហាន​ដំបូង​ត្រូវសង្ស័យ​ថា អាច​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម៕