(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពី សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង១១៖១៨នាទី ថ្ងៃទី៤ ខែធ្នូនេះ អគ្គិភ័យដែលបានឆាបឆេះ ទីតាំងក្រុមហ៊ុន Smart ស្ថិតតាមបណ្តាយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរលត់ទាំងស្រុងហើយ បន្ទាប់ពីសមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ អស់ទឹក៥គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ ដោយសារទុស្សេខ្សែភ្លើង នៅជាន់ក្រោមនៃក្រុមហ៊ុន ដែលកំពុងជួសជុល៕