(ភ្នំពេញ)៖ លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌទួលគោក បានឲ្យដឹងមុននេះថា នៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មានអគ្គិភ័យ បាននឹងកំពុងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកអធិការ បានបន្តថា នៅពេលនេះ កម្លាំងនគរបាលរបស់លោក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ បាននឹងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ ៕