(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ទាំងឡាយដែលគ្មានលិខិតអនុញ្ញាតសាងសង់ និង/ឬសាងសង់ខុសលក្ខណៈ បច្ចេកទេស លើកលែងតែសំណង់លំនៅឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដានេះ។

វិធានការចាំបាច់ដែលរាជរដ្ឋាភិបាល សម្រេចដាក់ចេញរួមមាន៖

១៖ ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់។

២៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់។

៣៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឱ្យតភ្ជាប់លូចូលបណ្តាញលូសាធារណៈ។

៤៖ ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតឱ្យប្រកបអាជីវកម្ម។

៥៖ ក្រសួងព័ត៌មាន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឱ្យផ្សព្វផ្សាយពាណិជ្ជកម្ម៕

សូមអានការជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទាំងស្រុង៖