(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណី​គ្រោះថ្នាក់ចរាចរមួយកើតឡើងដោយ រថយន្តស៊េរីទំនើប​ PORSCHE ស្លាកលេខ៖ 2AH-5558 បើកបុករបងស័ង្កសី ក្បែរវិមានកាណាឌីយ៉ា បណ្តាលឲ្យបុរសម្នាក់រងរបួស ក្នុងចំណោម២នាក់។

តាមការពីព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តស៊េរីទំនើបមួយនេះជាជនជាតិចិន ហើយទំនងស្រវឹងស្រា។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងព្យាយាមលាក់បាំងព័ត៌មានអំពីម្ចាស់រថយន្ត និងបានព្យាយាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយនានា កុំផ្សាយ។

យើងមិនដឹងថា រថយន្តស៊េរីទំនើប​ PORSCHE ពណ៌សនេះជារបស់មន្រ្តីណានោះទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចហាក់បី ព្យាយាមលាក់បាំងអត្តសញ្ញាណអ្នកបើក និងម្ចាស់រថយន្ត, ដោយបានអះអាងប្រាប់ថា ជារបស់ជនជាតិចិនអ្នករកស៊ី៕