(ភ្នំពេញ)៖ ក្រុមអ្នករៀបចំកម្មវិធីសង្រ្គាមរូបិយប័ណ្ណពិភពលោក (CWW) នៅថ្ងៃអាទិត្យទី ២៥ ខែតុលា ឆ្នាំ២០១៥ បានប្រារព្ធឡើងមុននឹងការប្រកួតពិតប្រាកដ ដែលនឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍​ ទី២៩ ​តុលា ឆ្នាំ២០១៥ នៅក្លឺប​ EPIC​ ខាងមុខនេះ។

ដោយមានជំនួយពីក្រុមហ៊ុន GoldFX Investment Co., Ltd.​ កម្មវិធីសង្រ្គាមរូបិយប័ណ្ណពិភពលោក បានអញ្ចើញភ្ញៀវដែលបានមកចុះឈ្មោះលើសពី​៦០​នាក់ ហើយពួកគាត់បាននាំមិត្តភក្តិ របស់ពួកគាត់ផ្ទាល់មកចួលរួម។ ដូចគេតែងតែនិយាយថា មនុស្សចូលរួមកាន់តែច្រើន ភាពសប្បាយរីករាយក៏កាន់តែច្រើន។

ក្នុងអំឡុងពេលនៃកម្មវិធីនេះ ភ្ញៀវទាំងអស់ទទួលបានការពន្យល់ ពីអ្វីដែលនឹងកើតឡើងនៅថ្ងៃទី២៩ និងមូលដ្ឋានព័ត៌មានដែលទាក់ទង នឹងកម្មវីធីសង្រ្គាមរូបិយប័ណ្ណពិភពលោក។ ចំពោះអ្នកវិនិយោគថ្មី នឹងត្រូវទទួលបានការណែនាំ ពីការជួញដូររូបិយប័ណ្ណបរទេស និងយន្តការនៅពីក្រោយ​ ក្នុងគោលបំណងដើម្បីបង្កើតប្រាក់ចំនេញ និង​កាត់បន្ថយហានិភ័យ ហើយនិងអ្វីទាំងអស់នេះ តាមរយះការបទបង្ហាញយ៉ាងរំភើបរីករាយ ត្រូវបានធ្វើឡើងដោយក្រុមតំណាងរបស់ក្រុមហ៊ុន GFX អមដោយតន្រ្តីរបស់ក្លឹប Epic និងប្រពន្ធ័ភ្លើងយ៉ាងទំនើបនិងស្រស់ស្អាត។

បន្ទាប់មកអ្នកចូលរួមនឹងយល់ដឹង អំពីការឈ្នះង្វាន់ផ្សេងៗគ្នា និងពានរង្វាន់នៅថ្ងៃទី​២៩ ​​ដោយផ្តោតទៅលើ រង្វាន់៣ធំៗសំខាន់ជាងគេគឺ៖

- «ការឈ្នះរង្វាន់ជាបុគ្គល ដោយផ្អែកលើប្រាក់ចំណេញ» មានទូររស័ព្ទ iPhone 6s មួយគ្រឿង+ សាច់ប្រាក់ ​$288 + ឥណទាន $688 បញ្ចូលទៅក្នុងគណនីពិត​ (Live Accou។
- «ការឈ្នះរង្វាន់ជាបុគ្គល ដោយផ្អែកលើប្រត្តិបត្រការណ៍» សាច់ប្រាក់ $688 + ឥណទាន $ 688 បញ្ចូលទៅក្នុងគណនីពិត (Live Account)។
- «ការឈ្នះជាក្រុម ដោយផ្អែកលើប្រត្តិបត្រការណ៍» EPIC NITZ'OUT (ភាពសប្បាយរីករាយពេញមួយរាត្រី សម្រាប់ក្រុមដែលឈ្នះ) + ឥណទាន $ 100 បញ្ចូលទៅក្នុងគណនីពិត(Live Account) សម្រាប់សមាជិកម្នាក់ៗនៅក្នុងក្រុម។

សំណួរជាច្រើនត្រូវបានសួរ ដោយភាគីទាំងពីរ (អ្នកធ្វើបទបង្ហាញនិងភ្ញៀវ) ក្នុងគោលបំណងដើម្បីធ្វើឱ្យអ្នកគ្រប់គ្នាប្រាកដថា យល់ពីគំនិតនិងច្បាប់នៃការប្រកួត។ សម្រាប់អ្នកដែលមានចិត្តក្លាហានហ៊ាន ទទួលយកមីក្រូហ្វូនដើម្បីនិយាយ នោះពួកគាត់ត្រូវបានផ្តល់ជូនប័ណ្ណ CWW ដោយឥតគិតថ្លៃ សំរាប់ប្រើប្រាស់នៅថ្ងៃទី២៩ នេះដើម្បី «បន្ថែមទឹកប្រាក់» (បង្កើនឥណទាន) ចូលទៅក្នុងគណនីប្រកួតប្រជែងរបស់ពួកគាត់។ សម្រាប់អ្នកស្រគត់ស្រគមវិញ ពួកគាត់មានឪកាសបានទិញប័ណ្ណ CWW ទុកជាមុន។ យើងជឿជាក់ថា អតិថិជនប្រាកដ ជាមានយុទ្ធសាស្រ្តរៀងៗខ្លួន ដើម្បីយកឈ្នះលើការប្រកួតនេះហើយមើលទៅ!!!​

ការអប់រំ ភាពសប្បាយរីករាយ មិត្តភាព អំណោយ ចម្រៀង បរិយាកាសដ៏អស្ចារ្យ... ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះទេ!!!

សម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះ ក៏មិនទាន់យឺតពេលនៅឡើយទេ ព្រោះថ្ងៃផុតកំណត់នៃការចុះឈ្មោះ គឺថ្ងៃទី២៨ ខែតុលាឆ្នាំ ២០១៥ វេលាម៉ោង ១២៖០០ថ្ងៃត្រង់! ពត៌មានបន្ថែមសូមមើលនៅលើគេហទំព័រ CWW (www.currencyworldwar.com) និងនៅលើ CWW ទំព័រហ្វេសប៊ុក (https://m.facebook.com/profile.php?id=520814094751831)។ ឬទាក់ទងមកក្រុមការងារ CWW ដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ (089 658 187) ។