(ភ្នំពេេញ)៖ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី  ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំឋានកម្ពុជា និងភរិយា សូមជូនពរ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ សូមឲ្យមានសុខភាពបរិបូរណ៍  បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ ជន្មាយុយឺនយូរ ដើម្បីដឹកនាំសមាគមអ្នកអភិវឌ្ឍន៍​លំឋានកម្ពុជា ឲ្យទទួលបាននូវលទ្ធផលផ្លៃផ្កាថ្មីៗធំធេងថែមទៀត។  

ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ  ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ព្រះនាម កិមិរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិក សមាជិការទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជូនពរពី ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំឋានកម្ពុជា និងភរិយា៖