(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧នេះ ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសមប្រកបដោយសុខភាពបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃកម្ពុជា ឲ្យទទួលបាននូវលទ្ធផលផ្លែផ្កាថ្មីៗធំធេងថែមទៀត រួមចំណែកស្ដារអភិវឌ្ឍន៍ និងកំណែទម្រង់ស៊ីជម្រៅលើគ្របវិស័យ ដើម្បីធ្វើឲ្យមាតុភូមិអង្គរនៃយើង មានការអភិវឌ្ឍរីកចម្រើនជឿនលឿនឆាប់រហ័ស។

ក្នុងឱកាសនេះ សម្ដេចវិបុលសេនាភក្ដី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់៖