(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧នេះ ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមានកម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីសម្ដេចបានបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងដឹកនាំរដ្ឋសភា ឲ្យបានរីកចម្រើនរុងរឿងតរៀងទៅ។

សូម សម្ដេចអគ្គមហាពញាចក្រី លោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់៖