(ភ្នំពេញ)៖ ក្រុមហ៊ុន F&N Dairies (Thailand) Limited ជាក្រុមហ៊ុនផលិត និងលក់ទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំពិធីជប់លៀងអបអរខួប១០ឆ្នាំ បន្ទាប់ពីឈរជើងលើទីផ្សារកម្ពុជា​ ជូនដល់ដៃគូចែកចាយទូទាំងប្រទេសកម្ពុជា។

ពិធីជប់លៀងនេះធ្វើឡើង ដើម្បីគម្រប់ខួប១០ឆ្នាំរបស់ធីផត និងក្នុងគោលបំណងថ្លែងអំណរគុណ ដល់ដៃគូចែកចាយ របស់ខ្លួនទាំងអស់ និងបង្ហាញពីភាពជោគជ័យរបស់ខ្លួនដែលក្លាយជាផលិតផលទឹកដោះគោ ដែលមានគុណភាពល្អ និងនាំមុខគេក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះមានការចូលរួមពីដៃគូ ចែកចាយរបស់ធីផតទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តទូទាំងប្រទេស។ អ្នកចូលរួមសុទ្ធតែ បានភ្លក់នូវភេសជ្ជៈយ៉ាងឆ្ងាញ់មានតែបៃតង ផាសិនទឹកដោះគោ និង Strawberry ក្រឡុក ដែលផ្សំឡើងពីទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា។ អ្វីដែលកាន់តែពិសេសធីផត ក៏បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួនគឺ ទឹកដោះគោទីបច្របាច់ថ្មី ដែលមានពីររសជាតិ គឺរសជាតិទឹកដោះគោ និងរសជាតិសូកូឡា ដែលមានរសជាតិឆ្ងាញ់ដាក់ឲ្យភ្លក់ជាមួយនំជាច្រើនមុខ។

លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីប្រចាំកម្ពុជា ក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះដែរ ព្រមទាំងមានការចូលរួម ពីអ្នកតំណាងផលិតផលធីផតគឺអ្នកនាង យុគ ចិន្តា ដែលអ្នកនាងអញ្ជើញជាភ្ញៀវកិត្តិយស និងចែករំលែកនូវរូបមន្តសម្ងាត់របស់បង្អែម Cheese cake ដ៏ឆ្ញាញ់ដែលផ្សំ ពីទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា ថែមទាំងការប្រើទឹកដោះគោទីបច្របាច់រសជាតិសូកូឡាសម្រាប់តុបតែងផងដែរ។

ក្នុងឱកាសនេះ ក្រុមហ៊ុនក៏បានប្រកាស នូវកម្មវិធីមួយដ៏ធំគឺការចាប់រង្វាន់ផ្ដល់សំណាង ដែលមានឈ្មោះថា «ធីផតគម្រប់ខួប១០ឆ្នាំចែកលុយ ចែកឡានមានបានគ្រប់គ្នាសរុបច្រើនជាង ៣៥០,០០0,០០០ រៀល» ។

សម្រាប់រង្វាន់ធំនៅវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានរថយន្ត Mazda CX-5 2019 មួយគ្រឿង ងាយៗដោយលោកអ្នក បំពេញឈ្មោះអាសយដ្ឋាន លើសម្បកផលិតផលធីផតទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា ដាក់ក្នុងធុងឆ្នោតដែលនៅជិតបំផុតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។

ធីផតនឹងខិតខំបន្ថែម ដើម្បីពង្រឹងគុណភាពផលិតផលឲ្យកាន់តែល្អ មានគុណភាពខ្ពស់ រួមទាំងមានកម្មវិធីប្រម៉ូសិនពិសេសៗ ឲ្យកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់កម្ពុជា ដែលតែងតែគាំទ្រផលិតផល ធីផតតាំងពីដើមរៀងមក៕

ព័ត៌មានលម្អិត៖ https://www.facebook.com/FN.CambodiaOfficialPage/