(ភ្នំពេញ)៖ រយ:ពេល៣០នាទី​ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ ​នៅភោជនីយដ្ឋាន Mango Mango ក្រុមហ៊ុន GoldFX Investment Co.,Ltd (GFX) បានរៀបចំកម្មវិធីចុះឈ្មោះចូលលេង Currency World War ដែលអាចមានឱកាសទទួលបានផលប្រយោជន៍ភ្លាមៗ ពីការទិញ-លក់រូបិយវត្ថុ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ នៅក្លឹប Epic ។

តំណាងក្រុមហ៊ុនបានពន្យល់ដោយសង្ខេបយ៉ាងដូច្នេះថា «កម្មវិធីនេះចង់បង្ហាញ និងប្រាប់ដល់អ្នកចូលលេងទាំងអស់ឲ្យបានជ្រាបថា នឹងមានឱកាសទទួលផលចំណេញ ពីការទិញរូបិយវត្ថុបរទេស រួចនិងទទួលបានផលប្រយោជន៍ ពីកម្មវិធីមួយនេះភ្លាមៗទៀតផង»។

សូមបញ្ជាក់ថា ក្រុមហ៊ុន GoldFX Investment Co.,Ltd (GFX) ស្ថិតនៅក្នុងអគារ Sun City ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដែលជាក្រុមហ៊ុនពាណិជ្ជកម្មឯកជន ​ផ្ដោតទៅលើសេវាពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលមានភរិយា លោក ស សុខា តំណាងរាស្ដ្រ គណបក្សប្រជាជនកម្ពុជា គឺលោកស្រី កែ សួនសុភី ជាប្រធានក្រុមហ៊ុន ៕