(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ បន្ទប់ជួលរបស់កម្មករ-កម្មការិនី ជាង ៤០.៩០២បន្ទប់ហើយ ត្រូវបានតភ្ជាប់បណ្តាញអគ្គិសនី និងដំឡើងកុងទ័ររួចរាល់ នេះបើយោងតាមការជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ។

កម្មករ-កម្មការិនី ដែលជួលបន្ទប់ស្នាក់នៅក្រុងភ្នំពេញទាំងនោះ នឹងទទួលបានការគិតតម្លៃអគ្គិសនី ៦១០រៀលក្នុងមួយគីឡូវ៉ាត់ នៅពេលដែលពួកគេ ប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មីមួយ ដោយសម្រួល តម្លៃអគ្គិសនី និងតម្លៃប្រើប្រាស់ទឹក ឱ្យកាន់តែទាបជាងមុន ដើម្បីលើក​កម្ពស់ជីវភាពកម្មករ-កម្មការិនី នៅកម្ពុជា៕ សូមអាន​សេចក្តីប្រកាស-->