(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពី វិធានការប្រាក់ចំពោះបុគ្គលទាក់ទិន។

ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវ ចំពោះប្រតិបត្តិការខ្ចីប្រាក់ ក្នុងចំណោមបុគ្គលទាក់ទិន អគ្គនាយកដ្ឋានពន្ធដារធ្វើការណែនាំដូចតទៅ៖

១៖ សហគ្រាសដែលមានប្រតិបត្តិការខ្ចីប្រាក់ ក្នុងចំណោមបុគ្គលទាក់ទិន ត្រូវកំណត់ប្រាក់ពីការខ្ចីប្រាក់នោះឲ្យស្រប់​តាមគោលការណ៍ជំហោងដៃ (Arm's Length Principle) ដូចមានចែងក្នុងប្រកាសស្ដីពីវិធាន និងនីតិវិធីសម្រាប់បែងចែកជំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន។

២៖ សហគា្រសមិនតម្រូវឲ្យដាក់ឯកសារខ្ចីប្រាក់ មករដ្ឋបាលសារពើពន្ធ ដើម្បីស្នើសុំការអនុម័តយល់ព្រមនោះទេ ប៉ុន្ដែអ្នកជាប់ពន្ធត្រូវកាន់កាប់ កត់ត្រា និងរក្សាទុកនូវឯកសារផ្សេងៗទាក់ទិននឹងកម្ចីនោះ និងត្រូវផ្ដល់ជូនតាម​ការតម្រូវរបស់រដ្ឋបានសារពើពន្ធ ដូចមានចែងក្នុងប្រការ១៨ នៃប្រកាសស្ដីពីវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖