(ភ្នំពេញ)៖ ការបង្ហាញខ្លួនក្នុងថ្ងៃសម្ពោធ រោងភាពយន្ត «Major Cineplex By Smart» នៅផ្សារទំនើប​អ៊ីអន២ ខណ្ឌសែនសុខ កំពូលតារាចម្រៀងស្រីលំដាប់ប្រទេស ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់នាង បានសម្តែងការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួន​ ដែលបានស្លៀកពាក់ បញ្ចេញ​ដើមទ្រូងមូលក្បំទាំងគូតែម្ដង ខណៈកន្លងមក អ្នកគាំទ្រកម្របានឃើញ ភាពសិចស៊ីរបស់នាងណាស់។

ជាការពិត​ ក្នុងពិធីសម្ពោធ​រោង​ភាពយន្តខាងលើ ឱក សុគន្ធកញ្ញា បានស្លៀកពាក់រ៉ូបភ្លឺផ្លេកយ៉ាងស្រស់ស្អាត​ តែសិចស៊ីបរិវេណខាងលើ ដោយបញ្ចេញសម្រស់ដើមទ្រូង យ៉ាងស្រស់ស្អាត មើលទៅពិតជា​ធ្វើឲ្យអ្នកចូល​រួម ក្នុងកម្មវិធីសំឡឹងមើលនាងស្ទើរមិនប្រិចភ្នែក ព្រោះ​វាជាម៉ូតូសម្លៀលបំពាក់មួយ ដែល​អ្នកគាំទ្ររបស់នាង ក៏ដូចជាមហាជនជាច្រើន មិនងាយ​បានឃើញកំពូលតារាចម្រៀង​ហង្សមាសរូបនេះ ​តុបតែងខ្លួនសិចស៊ី​ដូច្នេះឡើយ។

ការបង្ហាញភាពសិចស៊ី ជាលើកដំបូងនេះ ក៏ស្របពេលជាមួយនឹងតារាចម្រៀងស្រីជួរមុខ ព្រមទាំងជាគណៈកម្មការ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ​ត្រូវបានទស្សនិកជន ជាច្រើននាំគ្នាសង្ស័យថា នាងធ្វើការកែសម្ផស្ស ដោយចាក់ចង្កា ថែមទៀតផង​ ពោលគឺបន្ទាប់ពីមានការចាប់អារម្មណ៍​ ពីសំណាក់ទស្សនិកជន តាមរយៈមុខមាត់ ដ៏ស្រស់ស្អាតប្លែក ជាពិសេសនោះ គឺត្រង់ចង្ការបស់នាង មើលទៅហាក់ដូចជាមានភាពខុសប្លែក ព្រមទាំងស្រស់ស្អាត​ ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ នាំគ្នាកត់សម្គាល់ ក៏ដូចជាផ្តោតការសង្ស័យថា នាងបានកែសម្ផស្ស​។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា មួយរយៈចុងក្រោយនេះ មហាជនសង្កេតឃើញថា នាងមានភាពផ្អែមល្ហែមកាន់តែខ្លាំង ជាមួយគូដណ្ដឹង ដែលជាអង្គនាយករងរបស់ទូរទស្សន៍ ហង្សមាស គឺលោក អ៊ឹង សុខលី ក្រោយពីអ្នកទាំងពីរ បានភ្ជាប់ពាក្យជាមួយគ្នា កាលពីខែ មិថុនាកន្លងទៅ។ ​ឱក សុគន្ធកញ្ញា ជាតារាចម្រៀងស្រីលំដាប់កំពូល និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីមហាជន ខណៈរាល់បទចម្រៀង របស់ស្រីស្រស់សម្រស់បានរូបនេះ តែងតែផ្ទុះការគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់​។

តោះ! ចង់ដឹងថា កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស ​ឱក ​សុគន្ធកញ្ញា ស្លៀកសម្លៀកបំពាក់មើលទៅសិចស៊ិ និងស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាព ដូចខាងក្រោមនេះ​៖