(ភ្នំពេញ)៖ គ្រប់ប្រភេទនៃស្រាបៀរស្ដោតដែលលោកអ្នកបានសាកល្បង ប្រាកដជាមានរសជាតិមិនដូចគ្នាទេ ។

ផលិតផលខ្លះពិបាកទទួលទាន , ធ្វើឆាប់ស្រវឹង និងមិនសូវមានរសជាតិជាដើម តែឥឡូវនេះយើងសូមណែនាំនូវស្រាបៀរស្ដោតប្រភេទថ្មីគឺ Barrley Black ដែលត្រូវបានផលិតឡើងតាមរូបមន្ដទំនើបពីអឺរ៉ុប ដោយប្រើប្រាស់ស្រូវសាលីចំនួន៤ប្រភេទផ្សេងគ្នា ធ្វើឲ្យគ្រប់ដំណក់នៃស្រាបៀរមានរសជាតិសម្បូរបែប ស្រួលពិសា និងជួយបង្កើនថាមពល ។

ស្រាបៀរស្តោត Barrley Black ផ្សំឡើងពីស្រូវសាលី pilsner malt ចំនួនពីរប្រភេទ, ស្រូវសាលីពណ៌ខ្មៅ Roasted Malt ឬ ROAST 1400 និងស្រូវសាលី Caramelized malt ឬ Special B malt ដែលនាំចូលពីប្រទេសប៊ែលហ្ស៊ិក ប្រទេសដាណឺម៉ាក ប្រទេសហូឡង់ និងប្រទេសបារាំង ដែលស្រូវសាលីទាំងបួនប្រភេទនេះ ជាធាតុផ្សំចាំបាច់បំផុតសម្រាប់ផលិតចេញជាស្រាបៀរស្ដោតដែលមានគុណភាពល្អឥតខ្ចោះ គួបផ្សំនឹងរូបមន្ដផលិតមានលក្ខណៈទំនើប ធ្វើឲ្យរសជាតិកាន់តែស្រទន់ ឈ្ងុយឆ្ងាញ់ និងងាយស្រួលពិសាជាងស្រាបៀរស្តោតដ៏ទៃ ។

សូមសាកល្បង Barrley Black នៅថ្ងៃនេះ លោកអ្នកមិនត្រឹមតែទទួលបានរសជាតិប្លែក និងស្រទន់ជាប់មាត់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពិធីជួបជុំរបស់លោកអ្នកកាន់តែសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ជាមួយគ្រប់មុខម្ហូបកាន់តែឆ្ងាញ់ គ្រប់ពេលវេលាកាន់តែរីករាយ ជាមួយរសជាតិដ៏ស្រទន់របស់ស្រាបៀរស្តោត Barrley Black ៕