(ភ្នំពេញ)៖ មជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខរបស់ក្រុមហ៊ុន L.Y.P Group ដែលបើកដំណើរការ កាលពីដើមខែ​វិច្ឆិកា បានសាងសង់ជិតរួចរាល់ហើយ គិតមកដល់ថ្ងៃនេះ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងក្លាយជា អគាររៀបចំមង្គលការ សន្និបាត និងពិព័រណ៍ដ៏ទំនើប និងធំមួយដែលមិនធ្លាប់មាននៅខណ្ឌសែនសុខ។

មជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខ មានទីតាំងស្ថិតនៅទល់មុខផ្សារទំនើប Aeon Mall ទីII នៅជិតផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបគ្លូបលហៅស៍ ហើយមកដល់ពេលនេះ អគារទាំងមូលបានសាងសង់ បានប្រមាណ៨០ភាគរយហើយបូករួមទាំងការរចនាខាងក្នុង និងក្រៅ។

ដឹព្រេមៀ សេនធ័រ សែនសុខ ត្រូវបានសាងសង់លើផ្ទៃដីជាង៥ហិកតា មានអគារសរុបចំនួន៧ ចំណែកឯការរចនាម៉ូត មានលក្ខណៈផ្ចិតផ្ចង់ និងទាក់ទាញបំផុត មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះ អាចទទួលភ្ញៀវបានរហូតដល់ទៅ៥០០តុ ឬ៥,០០០នាក់ ក្នុងនោះមានចំណតដ៏ធំទូលាយ ដែលដាក់រថយន្ដបាន១,២០០ គ្រឿង និងម៉ូតូ៧០០គ្រឿង។

លោក មាន សំអុល អ្នកគ្រប់គ្រងទូទៅ លើគម្រោងនេះ បានឲ្យដឹងថា ក្រុមហ៊ុន L.Y.P Group បានសម្រេចចិត្តវិនិយោគទឹកប្រាក់១០លានដុល្លារ ដើម្បីសាងសងមជ្ឈមណ្ឌលនេះឡើយ ហើយការសាងសងអាគារនៅទីតាំងនេះគឺដោយសារតែមើលឃើញពី សក្តានុពលតំបន់សែនសុខនេះ។

បច្ចុប្បន្នខណ្ឌសែនសុខ កំពុងរីកចំរើនយ៉ាងខ្លាំង ដែលមើលទៅពោពេញទៅ ដោយគម្រោងលំនៅឋានក៏ដូចជាគម្រោងធំៗ ដទៃទៀតជាច្រើន។ ដូច្នេះមជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខនេះ នឹងជាផ្នែកមួយនៃការអភិវឌ្ឍដ៏មានសន្ទុះនៃតំបន់មួយនេះ។

ការដ្ឋានសាងសង់គម្រោងនេះ បានចាប់ផ្តើមប្រមាណមួយឆ្នាំទៅហើយ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញាឆ្នាំនេះ ហើយនឹងបើកការរៀបចំទទួល អតិថិជន ជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា។ ហើយរហូតមកដល់ពេលនេះមជ្ឈមណ្ឌលនេះបានទទួលការកក់ពីសំណាក់អតិថិជន យ៉ាងច្រើនសម្រាប់កម្មវិធិអាពាហ៍ពិពាហ៍ របស់គូស្វាមីភរិយាថ្មីផងដែរ។

សូមជម្រាបថា សម្រាប់ភ្ញៀវទាំងអស់ ដែលមានបំណងចង់កក់អាគារ សម្រាប់ពិធីរៀបមង្គលការរបស់ខ្លួន ឬរបស់កូនជាទី ស្រលាញ់សូមទំនាក់ទំនងតាមទូរស័ព្ទលេខ 085 888 355/061 888 355/ 087 888 355 ឬ លោកអ្នកអាចអញ្ជើញ ទំនាក់ទំនងនៅការិយាល័យកណ្ដាលរបស់ មជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខផ្ទាល់៕