(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសទទួលស្គាល់ជាផ្លូវការ​នូវគណបក្សចំនួន១៣ ដែលបានចុះបញ្ជីនៅគ.ជ.ប ដើម្បីចូលរួមក្នុងការ​បោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦នោះ នៅរសៀល​ថ្ងៃទី២០ ខែឧសភា ឆ្នាំ០១៨នេះ គ.ជ.ប ក៏បានប្រកាស​ទទួលស្គាល់ជាផ្លូវការនូវ គណបក្សនយោបាយ២ទៀត គឺគណបក្សខ្មែរក្រោក ដែលដាក់បេក្ខជនឲ្យឈរឈ្មោះនៅ៦មណ្ឌល និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលដាក់បេក្ខជនឲ្យឈរឈ្មោះ នៅ១៦មណ្ឌល។ នេះបើតាមការអះអាងរបស់ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅមុននេះបន្ដិច​។

រហូតល្ងាចថ្ងៃទី២០ ខែឧសភានេះ មានគណបក្សនយោបាយសរុបទាំងអស់១៥ហើយ ដែល គ.ជ.ប បានទទួលស្គាល់​ជាផ្លូវការ ដើម្បីឲ្យចូលរួមក្នុងការបោះឆ្នោត ក្នុងនោះរួមមាន៖

១៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។​
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៦៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៧៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
៩៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១២៖ គណបក្ស​ធម្មាធិបតេយ្យ ​ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល
​១៣៖ គណបក្សមាតុភូមិយើង ​ដាក់បេក្ខជន​ឈរឈ្មោះនៅ ៦មណ្ឌល។
១៤៖ គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៥៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។

សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែង មានរហូតដល់ទៅ ២០គណបក្ស។ ពេលនេះ គ.ជ.ប កំពុងបន្តពិនិត្យការចុះបញ្ជីរបស់គណបក្សចំនួន៥ផ្សេងទៀត៕