(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០៧៥គ្រឿង រកឃើញល្មើសច្បាប់៦៤៥គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ១៩៧គ្រឿង និងផាកពិន័យ៤៤៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៧១២គ្រឿង អប់រំ១៤១គ្រឿង និងផាកពិន័យចំនួន៣៨៤គ្រឿង។ ដោយឡែកចំពោះនៅរាជធានីភ្នំពេញ ឃាត់យានយន្ត៦១៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៣,០៥៨គ្រឿង រកឃើញយានយន្តល្មើស ៨,១៣០(ម៉ូតូ៧៣ភាគរយ) ក្នុងនោះអប់រំ៣០៧១គ្រឿង និងផាកពិន័យ៥,០៥៩រឿង (ម៉ូតូ៩៥ភាគរយ)៕