(ភ្នំពេញ)៖ គណៈប្រតិភូព្រឹទ្ធសភា រដ្ឋសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍អះអាងយ៉ាងមុតមាំថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលបានរៀបចំឡើងដោយគណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្ស៊ី គឺមានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាព ស្របតាមច្បាប់បោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានារបស់សហព័ន្ធរុស្ស៊ី។

តាមសេចក្ដីថ្លែងការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅពិនិត្យនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានសង្កេតឃើញថា ដំណើរការនៃការបោះឆ្នោតត្រូវបានរៀបចំយ៉ាងល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ប្រតិភូនៃកម្ពុជា ស្ដីពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហព័ន្ធរុស្ស៊ី៖