(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មាន VOA (សម្លេងសហរដ្ឋអាមេរិក) ដែលបានចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «ទូតអាមេរិកថាការថ្លែងរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងលោក ជុន ច័ន្ទបុត្រ និង កែម ឡី គឺជាការប្រមាថអាមេរិក»។

ដោយនៅក្នុងនោះអត្តបទនោះ VOA បានសរសេរយ៉ាងដូច្នេះថា «គេហ​ទំព័រ​អង្គភាពព័ត៌មាន​ ​Freshnews​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​ក៏​បាន​លុបចោល​អត្ថបទ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ពីការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​ចារកម្ម​លោក​ ​និង​អត្ថបទ​មួយ​ចំនួន​ទៀត​ដែល​ផ្សាយ​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ស្នើឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជួយដោយ​បារម្ភ​ខ្លាច​អាមេរិក​សម្លាប់​ដូច​លោក​បណ្ឌិត​ ​កែម ឡី​ ​ក៏​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​មួយនេះ​លុប​ចោល​ផង​ដែរ»។

ការចេញផ្សាយរបស់សារព័ត៌មាន VOA បែបនេះ, ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ថ្លែងឆ្លើយតបទៅវិញថា គឺជាការចេញ ផ្សាយដោយគ្មានយល់ដឹង និងស្រាវជ្រាវឲ្យបានច្បាស់លាស់ គឺផ្សាយខុសទាំងស្រុង។ អង្គភាពព័ត៌មាន Fresh News សូមជំរាបថា គ្មានហេតុផល ណាមួយសោះតែម្តង ដែលត្រូវលុបព័ត៌មាននេះចោល, វាជាព័ត៌មានដែលត្រូវបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅប្រទេស អូស្រ្តាលី ក្នុងពិធីជួបសំណេះសំណាលចំពោះ មុខពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនីជាច្រើនរយនាក់ និងប្រកាសជាសាធារណៈ។ Fresh News ក៏បានផ្សាយផ្ទាល់តាមរយៈ TV និង Radio ផងដែរ ព្រមទាំងចេញផ្សាយជា៣ភាសាទៀតផង ខ្មែរ អង់គ្លេស និងចិន។ អត្តបទទាំងនោះបច្ចុប្បន្នកំពុងមាន​ស្ថិតនៅលើ Online ទាំងលើទូរស័ព្ទ និងគេហទំព័រ។

ខាងក្រោមនេះជាអត្តបទព័ត៌មានដែល Fresh News បានចេញផ្សាយ ពាក់ព័ន្ធនឹងដំណើរទៅកាន់ប្រទេសអូស្រ្តាលីរបស់​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី៖

* សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងស៊ីដនី ជាមួយការស្វាគមន៍យ៉ាងក្លៀវក្លាពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី និងប្រជាពលរដ្ឋខ្មែរ (Video inside)

* សម្តេចតេជោ ហ៊ុន សែន ចុះជួបប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលចេញមកលើកបដាស្វាគមន៍ដំណើរសម្តេច (Video inside)

* ទស្សនារូបភាព ! ពលរដ្ឋខ្មែររាប់ពាន់នាក់ ទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ពោរពេញដោយភាពកក់ក្ដៅ និងការស្រលាញ់ នៅប្រទេសអូស្ដ្រាលី (Photos inside)

* ក្រៅពីផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលី សន្យាបន្តពង្រីកទំនាក់ទំនង និងជំរុញការវិនិយោគមកកម្ពុជា មិនខ្វល់ការលន់តួរបស់អ្នកនយោបាយក្រៅច្បាប់

* រដ្ឋាភិបាលអូស្រ្តាលី ប្រកាសផ្តល់ជំនួយចំនួន ៨៧លានដុល្លារអូស្ត្រាលី ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសម្រាប់ឆ្នាំ២០១៨

* ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី

* TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយពីទីក្រុងស៊ីដនីថា ក្រុមចារកម្មបាតដៃទី៣​ ជាអ្នកសម្លាប់លោក កែម ឡី (Video inside)

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក (Video inside)

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ នរណាលាបពណ៌សម្តេចជាអាយ៉ងប្រទេសណាមិនសំខាន់នោះទេ សំខាន់គ្រាន់ដឹងថា សម្តេចជាអ្នកបម្រើជាតិដ៏ស្មោះត្រង់ទៅបានហើយ (Video inside)

* TOP NEWS: សម្តេចតេជោ​ ហ៊ុន សែន៖ កិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ, កម្ពុជាគ្មានជនជាតិម៉ុងតេញ៉ានោះឡើយ! (Video inside)

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងឲ្យច្បាស់ថា អ្នកគាំទ្រសម្តេចនៅអូស្ត្រាលី មិនមែនលក់ក្បាលថោកត្រឹម៦០០ដុល្លារ ដូចអ្នកនិយាយទេ (Video inside)

* យុវជនខ្មែរនៅអូស្ត្រាលី សម្ដែងការត្រេកអរសប្បាយរីករាយ និងបង្ហាញចំណាប់អារម្មណ៍ ក្រោយជួបផ្ទាល់ជាមួយ Idol របស់ខ្លួន គឺសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី (Video inside)

* លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជាទៅដល់ទីណា ឈ្នះនៅទីនោះ

* កិច្ចសម្ភាសន៍ពិសេសជាមួយឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង ចំពោះជោគជ័យដ៏ត្រចះត្រចង់ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលី

* កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលីបានបើកជាផ្លូវការ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ

* ស្វែងយល់​ជីវប្រវត្តិ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​ទីដែលសម្តេច​តេជោ ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី

* ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នាថ្ងៃសៅរ៍នេះ

* នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្អួតព័ត៌មាន Fresh News ដែលជារបស់ខ្មែរ ទៅកាន់បណ្តាមេដឹកនាំកំពូលៗរបស់អាស៊ាន (Video inside)

* សម្ដេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋខ្មែរនៅប្រទេសអូស្ដ្រាលី ជួយគាំទ្រនិងទិញផលិតផលកសិផលរបស់ខ្មែរ ដែលបានយកទៅលក់នៅទីនោះ (Video inside)

* សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋធម្មនុញ្ញកម្ពុជាមានចំណុចខ្សោយចំនួន២នាំឲ្យពិបាកក្នុងការតវ៉ារឿងទឹកដីជាមួយប្រទេសជិតខាង (Video inside)

* TOP NEWS: សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ត្រូវបានទម្លាយ

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មូលនិធិគន្ធបុប្ផានឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែមេសាខាងមុខនេះ (Video inside)

* រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យអូស្ត្រាលីបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា

* កិច្ចប្រជុំកំពូលពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី បើកជាផ្លូវការនៅថ្ងៃនេះ ដោយបង្ហាញការតាំងចិត្តខ្ពស់ក្នុងក្នុងពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

* TOP NEWS: កិច្ចសម្ភាសន៍ពិសេសជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ទម្លាយព័ត៌មានលម្អិតជុំវិញករណីលោក ជុន ច័ន្ទបុត្រ ព្រួយខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិក តាមបាញ់សម្លាប់ចោលនៅលើទឹកដីកម្ពុជា