(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក ពោជ លីគឹមហ៊ុន និងកញ្ញា កុសល ជីឡាង៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ រឿងទណ្ឌិត សម រង្ស៊ី សន្យាកាត់ដី៤ខេត្តឲ្យវៀតណាមមិនមែនជារឿងតូចឡើយ ជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរមិនអាចលើកលែង, ក្រសួងមហាផ្ទៃ និងយុត្តិធម៌ ត្រូវពិនិត្យករណីនេះ

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងសួរមេដឹកនាំវៀតណាម រឿងលួចជួបចរចាគ្នារវាងទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំវៀតណាម នាអំឡុងឆ្នាំ២០០៣

៣៖ នាយករដ្ឋមន្ត្រីដែលគ្រប់គ្រងកម្ពុជាយូរជាងគេ៖ ខ្មែរមានមោទនភាពណាស់ ដែលប្រកៀកស្មាគ្នាសាងសង់ស្ពានដ៏សមរម្យមួយ តម្លៃត្រឹមតែ១៣លានដុល្លារ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ សៀវភៅអប់រំរបស់ «ក្រមង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ចំនួន២៥០០ក្បាល នឹងដឹកជូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងញូហ្សេឡែន

៥៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ៖ មនុស្សមួយក្រុមដែលប្រើហិង្សា ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកំណត់អត្តសញ្ញាណអស់ហើយ និងកំពុងតាមចាប់ បើទោះបីបានរត់គេចចេញពីផ្ទះអស់ក៏ដោយ

៦៖ អ្នកនាំពាក្យបក្សកាន់អំណាច ប្រតិកម្មចំពោះមេសិទ្ធិមនុស្ស UN ប្រចាំកម្ពុជា ដែលមិនតបទៅ គ.ជ.ប រឿងស្នើបង្កើតស្នាក់ការសង្កេតការបោះឆ្នោត

៧៖ ប្រមុខការទូតកម្ពុជា ប្រាប់លោកស្រី រ៉ូណា ស្មីត ថា ក្រោយតុលាការរំលោយបក្សសង្គ្រោះជាតិ សភាពការណ៍ស្ងប់ស្ងាត់ល្អ បង្ហាញថាប្រជាជនគ្មានបំណងប្រាថ្នា ចង់ផ្លាស់ប្ដូររបបតាមរយៈបដិវត្ដន៍ពណ៌ឡើយ!

៨៖ រដ្ឋមន្រ្តីការងារ៖ ថៅកែរោងចក្រទាំងអស់ នឹងតម្រូវឲ្យតម្កល់លុយនៅ ប.ស.ស ដើម្បីទប់ស្កាត់បញ្ហាថៅកែរត់ចោលកម្មករ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ទីបំផុតបុរសខ្លាំងហ្វីលីពីន «ប្រកាសដក​ប្រទេស​ ចេញពីតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ថា ICC»

២៖ រដ្ឋាភិបាលជប៉ុន កំពុងពិចារណារៀបចំជំនួបកំពូលរវាង លោក ស៊ីនហ្សូ អាបេ និងលោក គីម ជុងអ៊ុន

៣៖ ប្រធានាធិបតីរុស្ស៊ី៖ វិស័យកសិកម្មជួយរកលុយឱ្យរុស្ស៊ី ច្រើនជាងការលក់អាវុធទៅក្រៅប្រទេស

៤៖ ប្រជាជន​​កូរ៉េខាងត្បូង «ចង់ឲ្យ​​អាមេរិក​ដកទ័ព​ចេញ» ប៉ុន្តែ​អ្នក​​ជំនាញព្រមាន​​ ចំពោះ​ហានិភ័យ​​ខ្ពស់ ដោយសារ​មហិច្ឆតា​កូរ៉េខាងជើង

៥៖ ក្រោយ​របូតតំណែង​រដ្ឋមន្ត្រី​ការបរទេស លោក ធីល្លឺសុន ឆ្លៀតព្រមាន​ពាក្យមួយឃ្លាទៅ លោក ពូទីន

៦៖ លោក ដូណាល់ ត្រាំ ទៅដល់រដ្ឋកាលី​ហ្វរញ៉ា​​តាមការសន្យា និងពន្យល់​ពីមូលហេតុ​ដែល​លោក​ត្រូវតែ​កសាង​ជញ្ជាំង​ព្រំដែន ជាមួយ​ម៉ិចស៊ីកូ

៧៖ ដូណាល់ ត្រាំ «មានគំរោងបង្កើត​កងទ័ពអវកាស» ដែលជា​កងកម្លាំង​ប្រភេទថ្មី ក្នុងវិស័យ​យោធា​អាមេរិក!

៨៖ កាណាដា «ច្រឡំ​យកទង់ជាតិ​អាល្លឺម៉ង់ ដោតស្វាគមន៍​ដំណើរ​​ទស្សនកិច្ច នៃរាជវង្ស​ប៊ែលហ្សិក» នៅទីក្រុង​អូតតាវ៉ា!

៩៖ ទីបំផុតលោក លី ម្យុងបាក់ ឡើងបង្ហាញ​មុខចំពោះតុលាការសេអ៊ូល ដើម្បីស្រាយបំភ្លឺ​ជុំវិញការចោទប្រកាន់រឿង​ទទួល​សំណូក ១០លានដុល្លារ កាលលោក​កាន់​អំណាច! ៕