(ភ្នំពេញ)៖ លោក ឃុន ឈី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព នៅម៉ោង១២៖៥០នាទី នាថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០១៨ ដោយជរាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ។

សពរបស់លោក ឃុន ឈី កំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមព្រះពុទ្ធសាសនា នៅផ្ទះលេខ TJ 34 ផ្លូវសាកូរ៉ា បុរីអរគីដេ ផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សូមជម្រាបថា លោក ឃុន ឈី ជាអតីតអ្នកតស៊ូ តាំងពីឆ្នាំ១៩៥០មក ហើយលោកជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា៕