(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៧១៧គ្រឿង រកឃើញល្មើសច្បាប់៥៥៦គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ៣៦១គ្រឿង និងផាកពិន័យ១៩៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៤ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៥០៦គ្រឿង អប់រំ២១៩គ្រឿង និងផាកពិន័យចំនួន១០០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩២,៥៩៦គ្រឿង រកឃើញយានយន្តល្មើស ១២,៦៨៤គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៧,៤០០គ្រឿង និងផាកពិន័យ៥,២៨៤គ្រឿង (ម៉ូតូ៨៨ភាគរយ)៕