(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោកស្រី ញឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង ព្រមទាំងសហការី នៅទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បាននាំយកថវិកា និងអំណោយរបស់កងរាជអាវុធហត្ថខេត្ត ទៅចែកជូនដល់ចាស់ជរា ស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អំណោយដែលយកទៅចែកជូនរួមមានទី១៖ អង្ករ១០០គីឡូក្រាម ស្មើនឹងទឹកប្រាក់ចំនួន១២ម៉ឺនរៀល, ២៖ ថវិកា៥០ម៉ឺនរៀល, ៣៖ ក្ដារម្ឈូសចំនួន១ ស្មើនឹងទឹកប្រាក់ចំនួន២៥ប្រាំម៉ឺនរៀល។

ជូនដល់គ្រួសារសពឈ្មោះ ស៊ឹម រួម ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងបានជួយឧបត្តម្ភថវិកាដល់ចាស់ជរាចំនួន៥ម៉ឺនរៀល និងឧបត្ថម្ភថវិកាការចំនួន៤៤ម៉ឺនរៀល ដល់ក្រុមប្រឹក្សាសង្កាត់អូចារផងដែរ។

នឹងបន្ត នាំយកថវិកាចំនួន១លានរៀល ជូនដល់គ្រួសារសពឈ្មោះ ស៊ុន ស៊ុយ ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្រុមទី៧ ភូមិអូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផងដែរ៕