(ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០១៧ សម្រេចបាននូវកំណើន៦.៩ភាគរយ ដែលជាកំណើនដ៏រឹងមាំនេះ ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ហើយក៏បណ្ដាលឲ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក បាននឹងកំពុងសម្រុកនាំចូលនូវផលិតផលជាច្រើនប្រភេទផ្សេងៗគ្នាមកកម្ពុជា។

ជាក់សែ្ដង បច្ចុប្បន្ននេះស្រា​ប្រណិត​ និង​ម្ហូប​ថ្លៃៗ​នៅក្នុង​ទីផ្សារ​កម្ពុជា​ បាន​នឹង​កំពុង​មាន​ការ​ពេញ​និយម ពី​សំណាក់​ប្រជាជនកម្ពុជា ​ដែល​មាន​ចំណូល​មធ្យម​ឡើង​ទៅ គឺតម្រូវការម្ហូបអាហារប្លែកៗ និងស្រាដែលមានតម្លៃថ្លៃៗដល់រយពាន់ដុល្លារក្នុងមួយដបផងដែរ។ នេះបើការលើកឡើងរបស់ លោក Vincent NG នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំ​ចេញ​នាំចូល អ៊សខ្មែរ (Auskhmer)។

លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន​នាំចេញ​នាំចូល Auskhmer ដែល​មាន​បទពិសោធន៍​ជាង១៥​ឆ្នាំក្រុមហ៊ុន អ៊សខ្មែរ ចាប់ផ្ដើមពីឆ្នាំ២០០១មកម្លេះ ក្នុងការចែកចាយផលិតផលម្ហូប និងភេសជ្ជៈដែលមានគុណភា​ពខ្ពស់គ្រប់ប្រភេទនៅប្រទេសកម្ពុជា រួមទាំងផ្គត់​ផ្គង់​ប្រភេទ​ស្រា​ប្រណិតៗ ប្រមាណ​ជាង៣​ពាន់​ប្រភេទ​ផ្សេងៗ​គ្នា ប្រភេទ​គ្រឿង​ទេស និង​សាច់ សម្រាប់​ម្ហូប​អឺរ៉ុប ជា​ច្រើន​មុខទៅ​កាន់​ភោជនីយដ្ឋាន​ធំៗ ភោជនីយដ្ឋាន​បែប Fast Food សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​ជា​ច្រើន​ផងដែរ។ ក្នុងនោះប្រជាជនយើង គឺតែងតែចង់បានអ្វីដែលថ្មី ប្លែក ទោះមានតម្លៃថ្លៃក៏ដោយ។

លោកបន្ដថា «ដូចនេះហើយទើបយើង នាំចូលផ្ដាច់មុខ នូវស្រាល្បីប្រភេទវីស្គីម៉ាក «Macallan» មកបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅកម្ពុជាកាន់តែល្អឥតខ្ចោះ ក្រៅពីយើងបាននាំចូលនូវសាច់ ដែលមានគុណភាពខ្ពស់ ដូចជា សាច់គោអូស្ដ្រាលី និងអាមេរិក សាច់ចៀមអូស្ដ្រាលី អយស្ទ័របារំាង ថ្លើមក្ងាន ពងត្រីកាវីយ៉ា ផលិតផលគ្រឿងផ្សំ ដុតនំដែលមានគុណភាព ឈឺស ស្រាបៀរដែលមកពីប្រទេសបែលហ្សីក រួមជាមួយនឹងស្រាក្រហម និងស្រាវីស្គី ជាច្រើមុនទៀត។ សម្រាប់អតិថិជនយើង បានមកទិញទៅពិសាជាលក្ខណៈគ្រួសារផងដែរ ក្រៅពីភោជនីយដ្ឋានធំៗ និងតាមសណ្ឋាគារនោះ ព្រោះក្រុមហ៊ុន អ៊សខ្មែរយើង គឺនាំចូលរហូតនូវផលិតផលថ្មីៗ និងសុទ្ធពិតប្រាកដ១០០%នោះ»

គួរបញ្ជាក់ថា ក្រុមហ៊ុននាំចេញ នាំចូល Auskhmer បានទទួលសិទ្ធផ្ដាច់មុខក្នុងការនាំចូលនូវស្រាវីស្គី ម៉ាក «Macallan» កាលពីឆ្នាំ២០១៧ ដែលមានលក់ចែកចាយនៅហាងស្រា ប្រូវីដូ (Providore)នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុននេះ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ៕