(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ​ លន់​ សុផាត​ ស្នងការនគរបាលខេត្តក្រចេះ​ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនារសៀលថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៧នេះថា​ សមត្ថកិច្ច​នគរបាល​ខេត្ត​ក្រចេះ​បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ​ ហ៊ុយ​ ឧត្ដម​ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​ នៅភូមិ​ឬស្សី​កែវ​ ឃុំ​ប្ញស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្ត​ក្រចេះ​ ពាក់ព័ន្ធនឹងការជេរប្រមាថ ថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម​ Facebook។​

លោកស្នងការ លន់ សុផាត បានបញ្ជាក់បន្ថែមថា សមត្ថកិច្ច​កំពុងសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ​ នឹងត្រៀមបញ្ជូនទៅតុលាការ។ ចំណែកបុរសពូកែជេរប្រមាថនេះមានស្រុកកំណើតនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕