(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាស មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤៥លាននាក់ ស្លាប់ជាង ១លាន ១៧ម៉ឺននាក់ និងជាសះស្បើយជិត ៣៣លាននាក់!

៣៖ លិខិតមិត្តអ្នកអាន៖ រចនាសម្ព័ន្ធ «បាតុកម្មស៊ីឈ្នួល» នៅកម្ពុជាត្រូវបានបកស្បែកមុខ !

៤៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ ត្រូវបញ្ជូនចូលពន្ធនាគារវិញ ក្រោយតុលាការកំពូលផ្តន្ទាទោសលោក ដាក់ពន្ធនាគារ១៧ឆ្នាំ!

៥៖ ក្រសួងអប់រំ ព្រមានព្យួរការសិក្សារបស់សាលាណា ដែលល្មើសនឹងលក្ខខណ្ឌសុវត្ថិភាព ការពារជំងឺកូវីដ-១៩

៦៖ វាជាវិបត្តិបាត់បង់ការងារធ្វើ ដែលអាមេរិកមិនធ្លាប់ជួបប្រទះជាង១០០ឆ្នាំ, តើលោក បៃដិន ឬក៏លោក ត្រាំ ដែលនឹងត្រូវដោះស្រាយបញ្ហានេះ?

៧៖ ជូនដំណឹង! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤ ព្រោះក្រុមការងាកំពុងជួសជុលផ្លូវ ក្រោយខូចខាតដោយទឹកជំនន់

៨៖ អាមេរិកមិនខ្វល់ការគំរាមដាក់ទណ្ឌកម្មពីចិន រឿងលក់អាវុធឲ្យកោះតៃវ៉ាន់ និងបន្តចោទចិនថា ជាអ្នកបង្កស្ថិរភាពក្នុងតំបន់

៩៖ ដំណាំស្រូវជាង១២ម៉ឺនហិកតា របស់កសិករខេត្តបាត់ដំបង រងការប៉ះពាល់ដោយសារទឹកជំនន់, រដ្ឋមន្ដ្រីកសិកម្ម ចុះចែកពូជស្រូវ ដើម្បីស្ដារសន្ដិសុខស្បៀងឡើងវិញ

១០៖ វៀតណាមប្រកាសភ្លាមៗពីដំណើរទស្សនកិច្ច នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ប៉ុមប៉េអូ ទៅកាន់ទីក្រុងហាណូយ

១១៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៧៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២៨ ខែតុលា ម្សិលមិញ

១២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ប្តេជ្ញាចិត្តជាថ្មីអំពីការពង្រឹងទំនាក់ទំនង ជាមួយកូរ៉េខាងជើង ពីមួយជំនាន់ទៅមួយជំនាន់

១៣៖ បារាំង និងអាល្លឺម៉ង់ «បង្ខំចិត្តបិទប្រទេសជាថ្មី» ដោយសាររលកទី២នៃកូវីដ-១៩ បោកបក់ដល់កម្រិតកំពូល

១៤៖ អង់គ្លេសប្រឈមមុខការអំពាវនាវឲ្យ «បិទប្រទេស» ដូចអាល្លឺម៉ង់ និងបារាំង ព្រោះករណីឆ្លងកូវីដ-១៩ កំពុងកើនឡើងយ៉ាងគំហុក

១៥៖ ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា លោតដល់ខ្ទង់៨លាននាក់ហើយ

១៦៖ អគ្គមេបញ្ជាការរង នៃកងទ័ពអវកាសអាមេរិក «ឆ្លងជំងឺកូវីដ-១៩»

១៧៖ យន្តហោះចម្បាំងតៃវ៉ាន់ ធ្លាក់ចូលក្នុងសមុទ្រ នាំឲ្យអវកាសយានិកម្នាក់ស្លាប់!

១៨៖ វៀតណាម៖ មនុស្ស ១៣នាក់ស្លាប់ និង ៤០នាក់បាត់ខ្លួន ដោយសារព្យុះទីហ្វុង Molave បោកបក់

១៩៖ បង់ក្លាដែល៖ បាតុកររាប់ម៉ឺននាក់ នាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងជំហរបារាំង ទាក់ទងនឹងរូបត្លុកមូហាំម៉ាត់

- ព័ត៌មាន Fresh News Plus

១៖ មិនធម្មតា! រយៈពេលត្រឹម១ខែ បទរបស់ ព្រាប សុវត្ថិ «ភូមិខ្ញុំ Update» ក្នុងផលិតកម្ម Galaxy មានអ្នកចូលទស្សនា ជាង៦លានដង

២៖ ក្រុមហ៊ុនកាណាដា Shopify សហការជាមួយ TikTok ដើម្បីទាក់ទាញអាជីវករបន្ថែមទៀត មកលើវែបសាយលក់ទំនិញអនឡាញរបស់ខ្លួន

៣៖ Boeing ត្រូវកាត់បន្ថយបុគ្គលិករហូតដល់៣០,០០០នាក់ ក្នុងរយៈពេល២ឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩ និងបញ្ហាយន្តហោះ 737 MAX

៤៖ ការលក់ស្មាតហ្វូននៅត្រីមាសទី៣ បន្តធ្លាក់ចុះ ៦ភាគរយ ខណៈដែល Samsung និង Huawei បន្តនាំមុខគេ

៥៖ ក្រុមហ៊ុនផលិតឈីប AMD ប្រកាសទិញក្រុមហ៊ុន Xilinx ក្នុងតម្លៃ៣៥ពាន់លានដុល្លារ ដើម្បីបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុន Intel

៦៖ Rashford ធ្វើបានហែតទ្រីក ក្រោយប្តូរចូលនាទី៦៣ ក្នុងជំនួប Man Utd បំបាក់ Leipzig ៥-០ នៅ UCL

៧៖ PSG រកបាន ៣ពិន្ទុដំបូងនៅ UCL តែ Neymar មានរបួសត្រូវបានប្តូរចេញនៅវគ្គទី១

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com